Chelsea មិនពន្លឿនការផ្ទេរ Emmanuel Emegha ទេ ទោះ Liam Delap រងរបួសក៏ដោយ
អត្ថបទសរសេរដោយ Bonat • 88 views
ក្លិប Chelsea បានសម្រេចចិត្ត មិនផ្លាស់ប្តូរផែនការ ក្នុងការនាំយកខ្សែប្រយុទ្ធ Emmanuel Emegha មកពីក្លិប Strasbourg នៅខែ មករា នេះទេ បើទោះបីជាខ្សែប្រយុទ្ធ Liam Delap ទើបតែរងរបួស ស្មាធ្ងន់ធ្ងរ ម្តងទៀតក៏ដោយ។ ក្លិបនៅតែប្រកាន់ខ្ជាប់នូវកាលកំណត់ដើម ដែល Emegha នឹងមកដល់នៅ រដូវក្តៅឆ្នាំ ២០២៦។ Chelsea ជឿជាក់ថា ការរក្សា Emegha (វ័យ ២២ ឆ្នាំ) នៅ Strasbourg រហូតដល់ចប់រដូវកាល គឺជា ផ្លូវល្អបំផុត សម្រាប់ ការអភិវឌ្ឍ របស់គេ ហើយពួកគេមាន ជម្រើសគ្រប់គ្រាន់ នៅក្នុងក្រុមបច្ចុប្បន្នដើម្បីទប់ទល់នឹងការអវត្តមានរបស់ Delap។
លោក Enzo Maresca នឹងប្រើប្រាស់ Marc Guiu (ដែលត្រូវបានកោះហៅត្រលប់ពី Sunderland), Joao Pedro និង Pedro Neto ដើម្បីបំពេញតំណែង No.9 ជាបណ្តោះអាសន្ន។ Chelsea ចាត់ទុកថា Emegha ជាគម្រោងដ៏សំខាន់សម្រាប់ អនាគត ហើយចង់ឱ្យរូបគេមកដល់ក្នុងអំឡុងពេល Pre-season ដើម្បីសម្របខ្លួនបានល្អប្រសើរ។
