កាសែត Catalunya Radio រាយការណ៍៖ លោក Hansi Flick ពិតជាភ្ញាក់ផ្អើល និងខកចិត្តខ្លាំងណាស់ដែលយុវជន Dro Fernandez សម្រេចចាកចេញពី Barcelona!
អត្ថបទសរសេរដោយ Dany • 83 views
លោក Hansi Flick គ្រូបង្វឹក FC Barcelona បានបង្ហាញការភ្ញាក់ផ្អើល និងខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់យុវជន Dro Fernandez ដែលជ្រើសរើសចាកចេញពីក្លឹប ទោះបីលោកគ្រូបានផ្តល់ឱកាស និងទុកចិត្តខ្ពស់ក៏ដោយ។
យោងតាម Catalunya Radio លោក Flick បានកោះហៅ Dro Fernandez ឡើងមកហ្វឹកហាត់ Pre-Season ជាមួយក្រុមឈុតធំ ហើយបន្ទាប់ពី ៦ ខែ នៃការលេងបានល្អ ទទួលបាននាទីជាប្រចាំ និងបង្ហាញកម្រិតលេងដ៏អស្ចារ្យ គាត់បានទទួលការទុកចិត្តពេញទំហឹងពីគ្រូបង្វឹក។ លោក Flick ក៏បានប្រាប់ដោយផ្ទាល់ថា Dro ត្រូវបានរាប់បញ្ចូលក្នុងផែនការក្រុមឈុតធំ និងជាកីឡាករអនាគតដ៏សំខាន់របស់ក្លឹប។
ទោះយ៉ាងណា យុវជនរូបនេះនៅតែជ្រើសរើសចាកចេញពី Barcelona ដែលធ្វើឱ្យលោក Hansi Flick មានអារម្មណ៍ភ្ញាក់ផ្អើល និងខកចិត្តយ៉ាងខ្លាំង។ ការសម្រេចចិត្តនេះត្រូវបានគេមើលឃើញថាជាការខាតបង់ដ៏ធំសម្រាប់ក្លឹប ព្រោះ Dro Fernandez ជាកីឡាករវ័យក្មេងដែលមានសក្តានុពលខ្ពស់ និងអាចក្លាយជាស្នូលរបស់ក្រុមនាពេលអនាគត។
បច្ចុប្បន្ន ក្លឹបនៅតែមិនបានបញ្ជាក់ថាតើ Dro នឹងផ្លាស់ទៅក្លឹបណា ឬហេតុផលច្បាស់លាស់នៅឡើយទេ ប៉ុន្តែការចាកចេញនេះបានធ្វើឱ្យអ្នកគាំទ្រ Culers មួយចំនួនមានការសោកស្តាយ និងសង្ឃឹមថាលោក Flick នឹងរកឃើញកីឡាករយុវជនថ្មីដែលមានឆន្ទៈស្មើគ្នា។