Bruno Fernandes បង្ហាញសមត្ថភាពអស្ចារ្យ ដឹកនាំ Manchester United ឈ្នះ Wolves 4-1 និងឡើងចូល Top 6 Premier League
កីឡា Dec 09, 2025

Bruno Fernandes បង្ហាញសមត្ថភាពអស្ចារ្យ ដឹកនាំ Manchester United ឈ្នះ Wolves 4-1 និងឡើងចូល Top 6 Premier League

អត្ថបទសរសេរដោយ Dany • 84 views

Bruno Fernandes បានបន្តបង្ហាញថាខ្លួននៅតែបង្កើតស្នាដៃសំខាន់បំផុតសម្រាប់ Manchester United បន្ទាប់ពីត្រលប់មករកទម្រង់ល្អបំផុតរបស់ខ្លួនវិញ។ ក្នុងការប្រកួតដ៏លំបាកទល់នឹង Wolves ក្រោមទីលាន Molineux គាត់បានដឹកនាំ បិសាចក្រហម ឱ្យឆ្លងផុតពីវិបត្តិ និងឡើងចូលទៅ Top 6 នៃ Premier League ដោយទទួលជ័យជម្នះ 4-1។ ក្នុងការប្រកួតនេះ ប្រធានក្រុម Manchester United បានបញ្ចេញសមត្ថភាពអស្ចារ្យ ដោយស៊ុតបញ្ចូលទី ពីរគ្រាប់ និងផ្ដល់ Assist មួយ ដែលបានធ្វើឱ្យគាត់ក្លាយជាតារាឆ្នើមរបស់ការប្រកួតមួយនេះ។

ទោះបីជាយ៉ាងណាក៏ដោយ វាមិនមែនជារាត្រីដែលគ្មានបញ្ហាសម្រាប់ Manchester United ទេ។ ពួកគេបានក្លាយជាក្រុមដំបូងដែលយកឈ្នះ Wolves ចាប់តាំងពីខែតុលាដល់មក ប៉ុន្តែអ្នកគាំទ្រក៏ត្រូវមានការខកចិត្តខ្លះៗ ព្រោះបិសាចក្រហមមិនបានបង្ហាញទម្រង់លេងល្អឥតខ្ចោះជានិច្ចឡើយ។

ក្នុងការប្រកួតនេះ Wolves បានស្តិតក្នុងស្ថានភាពធ្លាក់ទម្រង់លេងយ៉ាងខ្លាំង។ ពួកគេចាញ់រហូតដល់ 8 ប្រកួត នៅក្នុងការប្រកួតចុងក្រោយគ្រប់ព្រឹត្តិការណ៍ និងមិនអាចស៊ុតបញ្ចូលទីក្នុងលីកអស់រយះពេលជាង 2 ខែកន្លងមក។ ក្នុងស្ថានភាពននេះបានធ្វើឱ្យ Manchester United មានអាទិភាពក្នុងការគ្រប់គ្រងល្បឿន និងការលេង ដូចជា ការចាត់ចែងតំបន់កណ្ដាលទីលានបានប្រសើរជាងគូប្រកួត និងការចែកបាល់របស់ Bruno ដែលមានភាពត្រឹមត្រូវខ្លាំង។

Manchester United បានរកគ្រាប់បាល់ដំបូងយ៉ាងលំបាក ដោយបំបែកការការពារដែលមានសភាពរឹងមាំរបស់ Wolves។ ការលេងប្រកួតជាច្រើនដងដែលបង្កើតឱកាស ត្រូវបានបញ្ចេញតាមរយៈការសម្របប្រកបដោយច្នៃប្រឌិតរបស់ក្រុមទាំងមូល។ ទោះបីការការពាររបស់ Wolves ក្តៅគគុកនិងពិបាកយ៉ាងណាក៏ដោយ បិសាចក្រហមនៅតែអាចជ្រែកចូលបាន ហើយបើកលទ្ធផលនាំមុខ។

ជ័យជម្នះនេះមិនត្រឹមតែផ្តល់ភាពទំនុកចិត្តដល់ក្រុមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបញ្ជាក់ថា Bruno Fernandes នៅតែជាកីឡាករដែលមានចិត្តគំនិតសំខាន់ក្នុងតំបន់ប្រយុទ្ធ និងជាគន្លងដែលក្រុមពឹងផ្អែកខ្លាំងបំផុត។ ប្រសិនបើគាត់បន្តរក្សាទម្រង់នេះបាន Manchester United មានឱកាសខ្ពស់ក្នុងការបន្តប្រកួតប្រជែងក្នុងក្រុមកំពូល Premier League ក្នុងខែបន្ទាប់ៗនាពេលមុខ។

Man Utd Wolves ratings gfx Fernandes

 

 

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer
កីឡា

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer

Jul 27, 2026 3 views
ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ
កីឡា

ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ

Jul 27, 2026 5 views
PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande
កីឡា

PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande

Jul 27, 2026 5 views
Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 8 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 7 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 6 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 7 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 9 views