Bruno Fernandes សម្រេចចិត្តបន្តស្ម័គ្រស្មោះជាមួយ Manchester United ក្រោយបដិសេធលុយវាល់លានពីក្លិប Al-Hilal នៃលីគកំពូលអារ៉ាប៊ីសាអូឌីត!
កីឡា Jun 25, 2026

Bruno Fernandes សម្រេចចិត្តបន្តស្ម័គ្រស្មោះជាមួយ Manchester United ក្រោយបដិសេធលុយវាល់លានពីក្លិប Al-Hilal នៃលីគកំពូលអារ៉ាប៊ីសាអូឌីត!

អត្ថបទសរសេរដោយ Danny • 33 views

ខ្សែបម្រើប្រយុទ្ធឆ្នើម និងជាកម្លាំងស្នូលរបស់ក្លិបបិសាចក្រហម Bruno Fernandes ត្រូវបានរាយការណ៍ថានឹងបន្តស្នាក់នៅជាមួយ Manchester United នារដូវក្តៅនេះ បើទោះបីជាមានការដេញថ្លៃយ៉ាងខ្លាំងក្លាពីសំណាក់ក្លិបអ្នកមាននៅអារ៉ាប៊ីសាអូឌីតក្តី។

ទោះបីជាកិច្ចសន្យាបច្ចុប្បន្នរបស់កីឡាករជម្រើសជាតិព័រទុយហ្គាល់រូបនេះនៅសល់ត្រឹមតែ ១២ ខែទៀតនៅទឹកដី Old Trafford ហើយខាងក្លិបបានពន្យារពេលការចរចាកិច្ចសន្យាថ្មីក៏ដោយ ប៉ុន្តែសាមីខ្លួនមិនមានបំណងចង់ចាកចេញពីក្រុមកំពូលរបស់អង់គ្លេសឡើយ។ កាលពីរដូវកាលមុន Bruno ធ្វើបានយ៉ាងអស្ចារ្យដោយបានបង្កើតកំណត់ត្រាបញ្ជូនបាល់ (Assists) ច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ Premier League រហូតដល់ទៅ ២១ ដង ដែលក្នុងនោះមាន ១៣ ដងធ្វើបានក្រោមការដឹកនាំរបស់លោក Michael Carrick ចាប់តាំងពីខែមករាមក។

ទម្រង់លេងដ៏លេចធ្លោនេះ បានធ្វើឱ្យក្លិប Al-Hilal នៃលីគកំពូលអារ៉ាប៊ីសាអូឌីត ចាប់អារម្មណ៍យ៉ាងខ្លាំងនិងចង់បានរូបគេទៅរួមក្រុម ប៉ុន្តែ Bruno បានបដិសេធ។ ខាងភាគី Man Utd ត្រូវបានគេរំពឹងថានឹងពន្លឿនការចរចាផ្តល់កិច្ចសន្យារយៈពេលវែងថ្មីមួយជូនរូបគេនៅដើមរដូវកាលក្រោយ ដើម្បីរក្សាជើងច្នៃប្រឌិតដ៏មានឥទ្ធិពលបំផុតម្នាក់ក្នុងតំបន់អឺរ៉ុបនេះ។

បច្ចុប្បន្ន បុរសវ័យ ៣១ ឆ្នាំរូបនេះកំពុងបំពេញកាតព្វកិច្ចជូនជាតិនៅក្នុងព្រឹត្តិការណ៍ World Cup 2026 ដោយរូបគេទើបតែបានបញ្ជូនបាល់យ៉ាងស្អាតឱ្យ Cristiano Ronaldo ស៊ុតគ្រាប់ទីពីរ ក្នុងជំនួបដែលព័រទុយហ្គាល់លត់អ៊ូសបេគីស្ថាន ៥-០។ លទ្ធផលនេះបានជួយឱ្យក្រុមរបស់លោក Roberto Martinez កៀកនឹងការឡើងទៅវគ្គបន្ត មុនពេលត្រូវប៉ះកូឡុំប៊ី (Colombia) ក្នុងការប្រកួតចុងក្រោយក្នុងពូល។

ដោយឡែក នៅក្នុងទីផ្សារដោះដូរកីឡាករវិញ Man Utd កំពុងតែស្វែងរកដៃគូបន្ថែមក្នុងតំបន់បម្រើ ប៉ុន្តែការចង់បានកីឡាករ Mateus Fernandes របស់ West Ham កំពុងមានភាពស្មុគស្មាញ បន្ទាប់ពីមានការលូកដៃចូលប្រជែងពីសំណាក់ក្លិប Tottenham Hotspur។ កាលពីមុន បិសាចក្រហមក៏ធ្លាប់ចាប់អារម្មណ៍លើកីឡាករ Elliot Anderson របស់ Nottingham Forest ផងដែរ ប៉ុន្តែត្រូវដកថយវិញដោយសារតម្លៃខ្លួនថ្លៃហួសហេតុ។

Bruno Fernandes: Man Utd captain felt 'hurt' and believes club 'wanted him'  to accept Al-Hilal offer - BBC Sport

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 4 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 4 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 4 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 3 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 5 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 18 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 17 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views