Bruno Fernandes ស្មើកំណត់ត្រា Cristiano Ronaldo និង Robin van Persie បន្ទាប់ពីការបង្ហាញល្អនៅ Premier League
អត្ថបទសរសេរដោយ Dany • 56 views
ប្រធានក្រុម Manchester United គឺ Bruno Fernandes បន្តសរសេរប្រវត្តិសាស្ត្រថ្មីមួយទៀត បន្ទាប់ពីស្មើកំណត់ត្រាជាមួយ Cristiano Ronaldo ក្នុងចំនួនការចូលរួមរកគ្រាប់បាល់នៅ Premier League។ ក្រោយការបង្ហាញល្អក្នុងជ័យជម្នះ 2-1 លើ Brentford ខ្សែបម្រើជនជាតិព័រទុយហ្គាល់រូបនេះ ក៏បានស្មើកំណត់ត្រារបស់ Robin van Persie ផងដែរ។
ក្នុងការប្រកួតនោះ Bruno Fernandes បានផ្តល់ assist សំខាន់មួយឲ្យ Benjamin Sesko ស៊ុតគ្រាប់ទីពីរ ដែលធ្វើឲ្យគាត់ឈានដល់ 140 ការចូលរួមរកគ្រាប់បាល់ (goal involvements) នៅ Premier League ដូច Ronaldo។ គួរឲ្យចាប់អារម្មណ៍ គាត់បានឈានដល់ចំនួននេះក្នុងចំនួនប្រកួតតិចជាង Ronaldo ដែលធ្លាប់លេងពីរដំណាក់កាលជាមួយក្លិប។
ស្ថិតិនេះបង្ហាញពីសារៈសំខាន់របស់ Bruno Fernandes ទាំងក្នុងការស៊ុតបញ្ចូលទី និងការបង្កើតឱកាស។ គាត់មានសមាមាត្រស្មើគ្នា 70 គ្រាប់ និង 70 assist ខណៈ Ronaldo មាន 103 គ្រាប់ និង 37 assist។
មិនត្រឹមតែប៉ុណ្ណោះ Bruno Fernandes ក៏បានចូលរួមក្នុងកំណត់ត្រាថ្មីមួយទៀត ដោយក្លាយជាកីឡាករ Manchester United ដំបូងគេចាប់តាំងពី Robin van Persie ដែលអាចរកគ្រាប់បាល់ ឬ assist ក្នុង 7 ប្រកួតជាប់គ្នា នៅ Premier League។
នៅ Old Trafford គាត់ក៏បន្តបង្ហាញភាពលេចធ្លោ ដោយក្លាយជាកីឡាករទីបីរបស់ក្លិប ដែលអាចរកគ្រាប់បាល់ ឬ assist ក្នុង 8 ប្រកួតជាប់គ្នា តាមក្រោយ Cristiano Ronaldo និង Wayne Rooney។
ដោយសារទម្រង់លេងដ៏អស្ចារ្យនេះ Bruno Fernandesកំពុងនាំមុខក្នុងការប្រជែងពាន Golden Playmaker ដោយមាន assist 19 លើសគូប្រជែងដូចជា Rayan Cherki និង Jarrod Bowen ។