Bruno Fernandes រងរបួសសាច់ដុំក្នុងជំនួបជាមួយ Aston Villa
អត្ថបទសរសេរដោយ Bonat • 86 views
គ្រូបង្វឹកលោក Ruben Amorim បានបញ្ជាក់ពីការបារម្ភចំពោះរបួសរបស់ប្រធានក្រុម Bruno Fernandes បន្ទាប់ពីរូបគេត្រូវបានប្តូរចេញក្នុងបរាជ័យ ២-១ ក្រោមដៃក្រុម Aston Villa កាលពីយប់មិញ។ លោក Amorim បង្ហើបថា Bruno មានបញ្ហា "ខូចខាតជាលិកាទន់ (Soft Tissue)" ដែលទំនងជាពាក់ព័ន្ធនឹងសរសៃពួរ (Hamstring)។ លោកបញ្ជាក់ថា គេអាចនឹងត្រូវអវត្តមានមួយរយៈពេល។ Diogo Dalot បានលើកឡើងថា Bruno គឺជាកីឡាករដែលរឹងមាំបំផុត (ខកខានត្រឹម ១៧ ប្រកួតប៉ុណ្ណោះក្នុងចំណោម ៣២៥ ប្រកួតឱ្យ United)។ ការដែលរូបគេសុំប្តូរចេញដោយខ្លួនឯង បង្ហាញថាបញ្ហានេះពិតជាធ្ងន់ធ្ងរ។
ទោះបីជាចាញ់ ប៉ុន្តែ Amorim យល់ថា United លេងបានល្អជាង Villa ជាពិសេសការទប់ស្កាត់ការវាយបក និងការគ្រប់គ្រងហ្គេម បើទោះជាបាត់បង់ Bruno នៅពាក់កណ្តាលទីក៏ដោយ។ លោកសង្កត់ធ្ងន់ថា ក្រុមមិនត្រូវយកបញ្ហារបួសធ្វើជាលេសឡើយ ហើយនេះគឺជាឱកាសសម្រាប់កីឡាករផ្សេងទៀតក្នុងការបង្ហាញសមត្ថភាពដើម្បីជួយក្រុម។ Bruno ទំនងជានឹងខកខានការប្រកួត Boxing Day ទល់នឹង Newcastle (ថ្ងៃទី ២៦ ធ្នូ) និងការប្រកួតទល់នឹង Wolves (ថ្ងៃទី ៣០ ធ្នូ)។ United នឹងត្រូវបន្តដំណើរទៅសួរសុខទុក្ខក្រុម Leeds និង Burnley នៅដើមខែមករា ឆ្នាំក្រោយ ដែលអវត្តមានរបស់ Bruno នឹងក្លាយជាវិបត្តិដ៏ធំសម្រាប់តំបន់បម្រើ។
