Bruno Fernandes ឡើងជើងខ្លាំងក្នុង 4 ប្រកួតចុងក្រោយ ជួយ Manchester United កាន់តែមានភាពមុតស្រួច
អត្ថបទសរសេរដោយ Dany • 96 views
ការលេងរបស់ Bruno Fernandes កំពុងតែឡើងកំពូលយ៉ាងច្បាស់ក្នុងពេលថ្មីៗនេះ។ ប្រធានក្រុម Manchester United សញ្ជាតិព័រទុយហ្គាល់រូបនេះ បង្ហាញទម្រង់លេងដ៏សកម្ម និងមានឥទ្ធិពលខ្លាំង នៅក្នុងការប្រកួតបួនលើកចុងក្រោយរបស់ខ្លួន។
Bruno Fernandes មិនត្រឹមតែជាអ្នកបង្កើតឱកាសសម្រាប់មិត្តរួមក្រុមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញភាពមុតស្រួចក្នុងការសម្រេចឱកាស និងការដឹកនាំក្រុមនៅលើទីលានផងដែរ។ វត្តមានរបស់គេក្លាយជាចំណុចសំខាន់សម្រាប់ “បិសាចក្រហម” ក្នុងការរក្សាទម្រង់លេង និងបន្តប្រកួតប្រជែងនៅរដូវកាលនេះ។
ទម្រង់លេងកំពុងឡើងខ្លាំងរបស់ Bruno Fernandes កំពុងផ្តល់ក្តីសង្ឃឹមថ្មីដល់អ្នកគាំទ្រ Manchester United ខណៈដែលក្រុមកំពុងស្វែងរកស្ថិរភាព និងលទ្ធផលល្អជាងមុន។