ភ្នាក់ងារ Benjamin Sesko បញ្ជាក់ពីស្ថានភាពរបួសរបស់ខ្សែប្រយុទ្ធ Man Utd
អត្ថបទសរសេរដោយ Bonat • 107 views
លោក Elvis Basanovic ភ្នាក់ងាររបស់ខ្សែប្រយុទ្ធ Manchester United កីឡាករ Benjamin Sesko បានបញ្ជាក់ថា Sesko (វ័យ ២២ ឆ្នាំ) កំពុង "មានអារម្មណ៍ល្អណាស់" ហើយដំណើរការស្តារនីតិសម្បទាពីរបួស (ចាប់តាំងពីថ្ងៃទី ៨ ខែវិច្ឆិកា) "ដំណើរការទៅតាមផែនការ" ដោយរំពឹងថា រូបគេនឹង "វិលត្រលប់មកវិញក្នុងពេលឆាប់ៗនេះ"។ លោក Basanovic បានសម្តែងការគាំទ្រពេញទំហឹងចំពោះគ្រូបង្វឹកលោក Ruben Amorim ដោយហៅលោកថាជា "មនុស្សដ៏អស្ចារ្យ" ដែល "ឆ្លាតវៃបំផុត"។ លោកជឿជាក់ថា លោក Amorim ត្រូវការ "ពេលវេលា" ដើម្បីកសាងគម្រោងនេះ ហើយថា "ឆ្នាំទីបី [របស់ Amorim] យើងអាចរំពឹងថានឹងប្រជែងដណ្តើមពាន Premier League បានពិតប្រាកដ" ព្រោះការរំពឹងលទ្ធផលភ្លាមៗមិនសមហេតុផលទេ។
Sesko រកបាន ២ គ្រាប់ ក្នុងការបង្ហាញខ្លួន ១២ ប្រកួត សម្រាប់ Man Utd។ លោក Basanovic បានសង្កត់ធ្ងន់ថា Sesko, Cunha និង Mbeumo ត្រូវការ ពេលវេលាលេងជាមួយគ្នា ដើម្បីបង្កើត ការយល់ចិត្តគ្នា (automatisms) ក្នុងការវាយលុក។ ក្រុម Man Utd បច្ចុប្បន្នឈរនៅចំណាត់ថ្នាក់លេខ ៦ ហើយនឹងត្រលប់មកប្រកួតលីគវិញនៅថ្ងៃទី ១៥ ខែវិច្ឆិកា ទល់នឹងក្រុម Bournemouth។
