Bayern Munich បង្កើនល្បឿនក្នុងការចរចាកុងត្រាថ្មីជាមួយ Harry Kane មុន World Cup
កីឡា Apr 28, 2026

Bayern Munich បង្កើនល្បឿនក្នុងការចរចាកុងត្រាថ្មីជាមួយ Harry Kane មុន World Cup

អត្ថបទសរសេរដោយ Dany • 50 views

ក្លិប Bayern Munich កំពុងពន្លឿនការចរចាកុងត្រាថ្មីជាមួយខ្សែប្រយុទ្ធ Harry Kane ដោយមានគោលបំណងបញ្ចប់ឲ្យបានមុនការចាប់ផ្តើម World Cup នៅថ្ងៃទី១១ ខែមិថុនា។ ការផ្លាស់ប្តូរនេះត្រូវបានរាយការណ៍ថា ជាការពង្រឹងសំខាន់មួយសម្រាប់ក្លិប ដែលកំពុងឈានដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ Champions League

តាមព័ត៌មានពី Sky បានបញ្ជាក់ថា Bayern ទទួលបានសញ្ញាវិជ្ជមានពី Kane និងគ្រួសាររបស់គាត់ ដែលមានបងប្រុស Charlie និងឪពុក Pat ជាអ្នកតំណាង។ អតីត CEO របស់ក្លិប Karl-Heinz Rummenigge ក៏បានបញ្ជាក់ថា Bayern ចង់បន្តការងារជាមួយ Kane ជាយូរអង្វែង។

លោកបាននិយាយថា Kane មិនបានប្រើ clause ដើម្បីចាកចេញទេ ដែលបង្ហាញថាគាត់ចង់ស្នាក់នៅ Bayern ហើយក្លិបនឹងចាប់ផ្តើមចរចាផ្លូវការបន្ទាប់ពីបញ្ចប់រដូវកាលនេះ ដើម្បីបន្តកុងត្រា។

ខណៈពេលក្រុមធ្វើដំណើរទៅទីក្រុង Paris ដើម្បីប្រកួតជើងទី១ វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ Champions League ទល់ PSG នាយកកីឡា Max Eberl ក៏បានបញ្ជាក់ដូចគ្នា ថាក្លិបនឹងព្យាយាមរកដំណោះស្រាយជាមួយ Kane មុន World Cup។

Kane បានផ្ទេរពី Tottenham Hotspur មក Bayern នៅឆ្នាំ 2023 ក្នុងតម្លៃប្រមាណ €100 លាន ហើយបច្ចុប្បន្នគាត់រកបាន 138 គ្រាប់ក្នុង 141 ប្រកួត។ មិនត្រឹមតែជាអ្នកស៊ុតបញ្ចូលទីទេ គាត់ក៏បានក្លាយជាខ្សែប្រយុទ្ធបែប “playmaker” ក្រោមការដឹកនាំរបស់គ្រូ Vincent Kompany ដែលបង្ហាញពីសារៈសំខាន់របស់គាត់ក្នុងប្រព័ន្ធលេងរបស់ក្រុម។

កុងត្រារបស់ Kane នឹងបន្តរហូតដល់ឆ្នាំ 2027 ប៉ុន្តែបើមិនមានការបន្តថ្មីទេ គាត់អាចចរចាជាមួយក្លិបផ្សេងបានចាប់ពីខែមករាខាងមុខ។ ទោះយ៉ាងណា Kane បានបញ្ជាក់ថាគាត់មានអារម្មណ៍សប្បាយចិត្តនៅ Bayern ដែលធ្វើឲ្យការត្រលប់ទៅ Premier League ត្រឹមរយះពេលខ្លី មិនគួរអោយជឿ។

យ៉ាងណាក៏ដោយ ឱកាសត្រលប់ទៅលេងនៅអង់គ្លេសនៅថ្ងៃក្រោយ មិនទាន់ត្រូវបានបិទទ្វារទាំងស្រុងនោះទេ ព្រោះ Harry Kane នៅតែមានគោលដៅធំបំបែកកំណត់ត្រារកគ្រាប់បាល់ច្រើនបំផុតរបស់ Alan Shearer ដែលមាន 260 គ្រាប់ ខណៈរូបគេនៅខ្វះត្រឹមតែ 47 គ្រាប់ប៉ុណ្ណោះ។

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer
កីឡា

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer

Jul 27, 2026 3 views
ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ
កីឡា

ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ

Jul 27, 2026 5 views
PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande
កីឡា

PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande

Jul 27, 2026 5 views
Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 8 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 7 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 6 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 7 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 9 views