Bayern Munich ភ្ញាក់ផ្អើលនឹងការតាមទិញយុវជនឆ្នើម Dylan Lawlor តាមរយៈការណែនាំរបស់ Craig Bellamy
អត្ថបទសរសេរដោយ Bonat • 113 views
ក្លិបយក្សអាល្លឺម៉ង់ Bayern Munich កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើខ្សែការពារវ័យក្មេង Dylan Lawlor របស់ក្លិប Cardiff City បន្ទាប់ពីទទួលបានការណែនាំផ្ទាល់ពីគ្រូបង្វឹកជម្រើសជាតិវែល លោក Craig Bellamy ដែលជាមិត្តភក្តិជិតស្និទ្ធរបស់លោក Vincent Kompany។ លោក Craig Bellamy បានផ្តល់ព័ត៌មានពីសមត្ថភាពដ៏អស្ចារ្យរបស់ Lawlor ទៅកាន់លោក Kompany (គ្រូ Bayern) ដោយផ្ទាល់។ អ្នកទាំងពីរធ្លាប់ជាមិត្តរួមក្រុមនៅ Man City និងធ្លាប់ធ្វើការជាមួយគ្នានៅ Anderlecht និង Burnley ផងដែរ។ ការយល់ឃើញរបស់ Bellamy មានឥទ្ធិពលខ្លាំងលើការសម្រេចចិត្តរបស់ Kompany ក្នុងការតាមដានកីឡាកររូបនេះ ទោះបីជាគេកំពុងលេងនៅលីគលំដាប់ទី ៣ (League One) របស់អង់គ្លេសក៏ដោយ។
យុវជនវ័យ ១៩ ឆ្នាំរូបនេះ (ជិតឈានចូល ២០ ឆ្នាំ) បានក្លាយជាបង្គោលគ្រឹះក្នុងតំបន់ការពាររបស់ Cardiff ដោយបង្ហាញខ្លួនបាន ២៣ ប្រកួតក្នុងឆ្នាំនេះ និងជួយឱ្យក្រុមឈរនៅកំពូលតារាង League One។ Lawlor បានបង្ហាញខ្លួនជាជម្រើសដំបូងឱ្យជម្រើសជាតិវែលកាលពីខែកញ្ញា និងបានឈ្នះពានរង្វាន់ កីឡាករឆ្នើមប្រចាំការប្រកួត (Player of the Match) ភ្លាមៗក្នុងជំនួបទល់នឹងកាហ្សាក់ស្ថាន។ ទោះបីជាមិនទាន់មានសំណើផ្លូវការ ប៉ុន្តែ Bayern កំពុងកំណត់យក Lawlor ជាជម្រើសសម្រាប់គម្រោងរយៈពេលវែង។ Bayern កំពុងនាំមុខ ៩ ពិន្ទុនៅកំពូលតារាង Bundesliga និងមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយក្នុង ១៥ ប្រកួត។
