តារា Barcelona Raphinha ផ្ទុះកំហឹងចំពោះការមិនជ្រើសរើសរូបគាត់សម្រាប់ Ballon d’Or និង FIFA Best ដែលគាត់ហៅថា “អយុត្តិធម៌”
អត្ថបទសរសេរដោយ Dany • 77 views
តារាឆ្នើមរបស់ Barcelona Raphinha បានបញ្ចេញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះការមិនជ្រើសរើសរូបគាត់សម្រាប់ពាន Ballon d’Or និង FIFA Best ក្នុងឆ្នាំ ២០២៥ ដោយគាត់ចាត់ទុកថាវា “អយុត្តិធម៌”។
ខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះបានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យសម្រាប់ក្រុម Blaugrana កាលពីរដូវកាលមុន ខណៈដែលក្លឹបបានឈ្នះពាន La Liga។ គាត់មានតួនាទីសំខាន់ក្នុងការវាយលុក និងការបង្កើតឱកាសជាច្រើនសម្រាប់ក្រុម។
តាមស្ថិតិ Raphinha មានជាង 60 goal involvements ពេញមួយរដូវកាល ដែលជាតួលេខដ៏គួរឱ្យចាប់អារម្មណ៍សម្រាប់កីឡាករលំដាប់ពិភពលោក។ ទោះជាយ៉ាងណា គាត់នៅតែមិនបានទទួលការទទួលស្គាល់ក្នុងពិធីប្រគល់ពានបុគ្គលធំៗ។
ក្នុងបទសម្ភាសន៍ថ្មីៗនេះ Raphinha បាននិយាយថា៖
“បើចង់ឈ្នះពានទាំងនេះ អ្នកមិនត្រឹមតែលេងល្អទេ… អ្នកត្រូវតែ friendly with voters ផងដែរ (ត្រូវតែធ្វើខ្លួនរាក់ទាក់ជាមួយអ្នកបោះឆ្នោត) ។”
គាត់បានបញ្ជាក់ថា ប្រព័ន្ធបោះឆ្នោតសម្រាប់ Ballon d’Or និង FIFA Best មិនផ្អែកលើសមត្ថភាពលើទីលានតែមួយមុខទេ ប៉ុន្តែអាចពាក់ព័ន្ធនឹងកត្តាផ្សេងៗក្រៅទីលានផងដែរ។
អ្នកវិភាគជាច្រើនយល់ថា ទម្រង់លេងរបស់ Raphinha ក្នុងឆ្នាំ ២០២៤–២០២៥ គឺសមនឹងទទួលបានការទទួលស្គាល់ច្រើនជាងនេះ ជាពិសេសបន្ទាប់ពីជួយ Barcelona ឈ្នះពាន និងដឹកនាំការវាយលុកយ៉ាងមានប្រសិទ្ធភាព។
សរុបមក ករណីរបស់ Raphinha បានបង្កការជជែកពិភាក្សាថ្មីមួយអំពីភាពយុត្តិធម៌នៃពានបុគ្គលក្នុងបាល់ទាត់។