Barcelona កំពុងចរចាជាមួយ Al Ahly ដើម្បីចុះហត្ថលេខាលើ Hamza Abdel Karim ខ្សែប្រយុទ្ធវ័យ 17 ឆ្នាំសញ្ជាតិអេហ្ស៊ីប
អត្ថបទសរសេរដោយ Dany • 92 views
ដំណឹងលេចលឺបានបង្ហាញថា ក្លិបអ្នកមានបុណ្យ Barcelona កំពុងបើកការចរចាជាមួយក្លិប Al Ahly ដើម្បីចុះហត្ថលេខាលើកីឡាករវ័យ 17 ឆ្នាំ សញ្ជាតិអេហ្ស៊ីប Hamza Abdel Karim ដែលកំពុងត្រូវបានគេមើលឃើញថា ជាខ្សែប្រយុទ្ធវ័យក្មេងដ៏មានទេពកោសល្យម្នាក់សម្រាប់អនាគត។
យោងតាមប្រភពជិតស្និទ្ធ ការចរចារវាង Barça និង Al Ahly កំពុងដំណើរការយ៉ាងសកម្ម ដោយ Barcelona មានគម្រោងនាំយក Karim មកចូលរួមជាមួយក្រុម Barcelona Athletic ជាជំហានដំបូង មុននឹងពិចារណាលើការឡើងក្រុមធំ នៅពេលសមស្រប។
Hamza Abdel Karim បានទាក់ទាញចំណាប់អារម្មណ៍ពីអ្នកសង្កេតការណ៍ជាច្រើន ក្រោយការបង្ហាញទម្រង់លេងគួរឱ្យចាប់អារម្មណ៍ នៅក្នុងព្រឹត្តិការណ៍ U-17 World Cup។ ល្បឿន បច្ចេកទេស និងសមត្ថភាពបញ្ចប់ឱកាស បានធ្វើឱ្យគេត្រូវបានវាយតម្លៃថា ជាកីឡាករដែលមានសក្តានុពលខ្ពស់សម្រាប់ការអភិវឌ្ឍរយៈពេលវែង។
សម្រាប់ Barcelona ការតាមដាន និងវិនិយោគលើកីឡាករវ័យក្មេងមានទេពកោសល្យ គឺជាយុទ្ធសាស្ត្រដែលក្លិបបានអនុវត្តជាបន្តបន្ទាប់ ហើយ Hamza Abdel Karim អាចក្លាយជាផ្នែកមួយនៃគម្រោងអនាគតរបស់ក្លិប នៅក្នុងការបង្កើតកម្លាំងថ្មីសម្រាប់បាល់ទាត់អេស្ប៉ាញ។