Barcelona ជិតចុះហត្ថលេខាលើកីឡាករវ័យក្មេង Ajay Tavares របស់ Norwich City
អត្ថបទសរសេរដោយ Bonat • 106 views
ក្លិប Barcelona ត្រូវបានរាយការណ៍ថា ជិតនឹងសម្រេចកិច្ចព្រមព្រៀងនាំយកខ្សែប្រយុទ្ធវ័យក្មេង Ajay Tavares (វ័យ ១៥ ឆ្នាំ) ពីក្លិប Norwich City បើទោះបីជាមានការចាប់អារម្មណ៍ពីក្លិបធំៗដូចជា RB Leipzig និង Borussia Dortmund ក៏ដោយ។ Tavares បានបង្ហាញខ្លួនឱ្យក្រុមធំ Norwich ក្នុងការប្រកួតមិត្តភាពកាលពីខែកក្កដា និងធ្លាប់រកបាន Hat-trick ក្នុងរយៈពេលត្រឹម ១៦ នាទី ឱ្យក្រុមយុវជន។ រូបគេធ្លាប់ជាប់ជម្រើសជាតិ អង់គ្លេសអាយុក្រោម ១៧ ឆ្នាំ (U17) ចំនួន ៤ ដង។ ដោយសាររូបគេមានលិខិតឆ្លងដែន ព័រទុយហ្គាល់ Tavares អាចផ្ទេរទៅលេងនៅបរទេសបានដោយមិនជាប់បញ្ហាគតិយុត្តិ។
Barca បានដាក់ចេញនូវយុទ្ធសាស្ត្រច្បាស់លាស់សម្រាប់យុវជនរូបនេះ៖
-
ចាប់ផ្តើមជាមួយក្រុម U19។
-
បន្តទៅក្រុម Barcelona B។
-
បញ្ជូនទៅក្លិបផ្សេងក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីដកស្រង់បទពិសោធន៍មុននឹងឡើងមកក្រុមធំ (ដូចករណី Gavi, Yamal និង Balde)។
ស្របពេលជាមួយគ្នានេះ ថ្នាក់ដឹកនាំក្លិប Barcelona កំពុងរៀបចំផែនការ បន្តកិច្ចសន្យាថ្មីរយៈពេលវែង ជូនគ្រូបង្វឹកលោក Hansi Flick បើទោះបីជាលោកទើបតែបន្តកុងត្រាកាលពីប៉ុន្មានខែមុនក៏ដោយ។ នេះគឺជាការឆ្លើយតបទៅនឹងលទ្ធផលដ៏អស្ចារ្យដែលលោកសម្រេចបាន៖
-
La Liga: កំពុងឈរនៅកំពូលតារាង។
-
Champions League: មានឱកាសខ្ពស់ក្នុងការឡើងទៅវគ្គបន្តក្នុងចំណោមក្រុមខ្លាំងទាំង ៨។
-
ការវិនិយោគលើយុវជន: ក្លិបជឿជាក់ថា Flick គឺជាគ្រឹះដ៏សំខាន់សម្រាប់ការកសាងក្រុមឡើងវិញដោយផ្អែកលើយុវជនឆ្នើមៗ។
