កីឡាករវ័យក្មេង Barcelona ម្នាក់ត្រូវសម្រាក ១២ ខែ ក្រោយរងរបួសធ្ងន់
អត្ថបទសរសេរដោយ Bonat • 87 views
កីឡាករអនាគតខ្ពស់ Sama Nomoko វ័យ ១៧ ឆ្នាំ របស់ក្លិប Barcelona ត្រូវបានគេរំពឹងថានឹងត្រូវ អវត្តមានរហូតដល់ ១២ ខែ បន្ទាប់ពីរងរបួសយ៉ាងធ្ងន់ធ្ងរក្នុងជំនួប UEFA Youth League ទល់នឹងក្រុម Eintracht Frankfurt កាលពីសប្តាហ៍មុន។ ខ្សែបម្រើស្លាបស្តាំរូបនេះ បានរងរបួស ដាច់សរសៃពួរជង្គង់ (ACL) និងខូចខាត ឆ្អឹងខ្ចី (menisci) ក្នុងជង្គង់ខាងស្តាំ។ ក្លិបបានបញ្ជាក់ថា រូបគេបានទទួលការ វះកាត់ដោយជោគជ័យ នៅមន្ទីរពេទ្យក្នុងទីក្រុង Barcelona កាលពីថ្ងៃអង្គារ ប៉ុន្តែត្រូវការពេលវេលាព្យាបាលជិតមួយឆ្នាំ។
មុនពេលរងរបួស Nomoko កំពុងបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យឱ្យក្រុម Barca Atletic (ក្រុមបម្រុង) ដោយបានលេងគ្រប់ការប្រកួតទាំង ១៤ លើកក្នុងលីគ រកបាន ២ គ្រាប់ និង ៤ Assist។ គេត្រូវបានមន្ត្រីបច្ចេកទេសក្លិបចាត់ទុកថាជា "គ្រាប់ពេជ្រ" បន្ទាប់ពីសាលា La Masia ដែលត្រៀមនឹងឡើងទៅក្រុមធំ។ របួសនេះនឹងធ្វើឱ្យ Nomoko ខកខានរាល់ការប្រកួតដែលនៅសេសសល់ក្នុងរដូវកាលនេះ និងរហូតដល់ពាក់កណ្តាលរដូវកាលក្រោយ។
