Aston Villa កំពុងបង្ហាញ ភាពរឹងមាំខ្លាំង ក្នុងការប្រជែងជាមួយក្រុម Top 6 កណ្ដាលរដូវកាល Premier League
អត្ថបទសរសេរដោយ Dany • 85 views
នៅពាក់កណ្ដាលរដូវកាល Premier League បច្ចុប្បន្ន ក្លិប Aston Villa ក្រោមការដឹកនាំរបស់គ្រូបង្វឹក Unai Emery កំពុងក្លាយជា ក្រុមគួរឲ្យចាប់អារម្មណ៍ខ្លាំង បន្ទាប់ពីពួកគេអាច ស៊ីរាបក្រុម Top 6 បានជាច្រើនប្រកួត។ ទោះជាយ៉ាងណា ក្រុមតែមួយគត់ដែល Aston Villa មិនអាចយកឈ្នះបាន គឺ Liverpool ដែលនៅតែបង្ហាញ ស្ថេរភាព និងភាពរឹងមាំខ្ពស់ ជាងគេមួយក្នុងលីក។
ជោគជ័យរបស់ Aston Villa នៅរដូវកាលនេះ មិនមែនមកពីការឈ្នះដោយលទ្ធផលធំៗនោះទេ ប៉ុន្តែជាការឈ្នះដោយ យុទ្ធសាស្ត្រច្បាស់លាស់ និង ប្រសិទ្ធភាពខ្ពស់ ដោយភាគច្រើនសម្រេចបានត្រឹមតែ ១ គ្រាប់បាល់ប៉ុណ្ណោះ។ វាបង្ហាញពី ការរៀបចំការពារ បានល្អ ការគ្រប់គ្រងការប្រកួតបានឆ្លាតវៃ និង បទពិសោធន៍ របស់ Unai Emery ក្នុងការដឹកនាំក្រុម។
យ៉ាងណាមិញ ផ្លូវនៅខាងមុខរបស់ Aston Villa មិនមែនជារឿងងាយស្រួលឡើយ។ ការធ្វើដំណើរទៅប្រកួតនៅទឹកដីរបស់ Arsenal, Manchester City និង Manchester United ត្រូវបានរំពឹងថា នឹងជាការប្រកួត តឹងតែងខ្លាំង ព្រោះក្រុមទាំងនេះ កំពុង ឡើងជើង និងបង្ហាញ ទម្រង់លេងល្អឡើងវិញ នៅវគ្គចុងឆ្នាំនេះ។
ដោយសារតែបញ្ហាប្រឈមទាំងនេះ ការប្រជែង Top 6 របស់ Aston Villa នៅវគ្គបន្ទាប់នៃរដូវកាល នឹងត្រូវការ ភាពស្មើភាព, ការរក្សាទម្រង់លេង និង ការផ្តោតអារម្មណ៍ខ្ពស់ ជាងមុន។ អ្នកគាំទ្របាល់ទាត់ជាច្រើន កំពុង រង់ចាំមើល ថា តើ Aston Villa អាចបន្តបង្ក ភាពភ្ញាក់ផ្អើល ក្នុង Premier League រដូវកាលនេះ បានដល់កម្រិតណា។