Arsenal ចុះកិច្ចព្រមព្រៀងនាំយកកូនភ្លោះជនជាតិអេក្វាឌ័រ Edwin និង Holger Quintero មកពី Independiente del Valle នៅឆ្នាំ ២០២៧
អត្ថបទសរសេរដោយ Bonat • 98 views
ក្លិប Arsenal ដែលកំពុងនាំមុខតារាង Premier League បានសម្រេចកិច្ចព្រមព្រៀងចុះហត្ថលេខាលើ កីឡាករកូនភ្លោះ វ័យ ១៦ ឆ្នាំ ជនជាតិអេក្វាឌ័រ Edwin Quintero (ខ្សែបម្រើស្លាបឆ្វេង) និង Holger Quintero (ខ្សែបម្រើប្រយុទ្ធស្តាំ) ពីក្លិប Independiente del Valle ដែលជាថ្នាលយុវជនដ៏ល្បីល្បាញរបស់ Gabriel Magalhaes និង Moises Caicedo ផងដែរ។ កីឡាករទាំងពីរនឹងចូលរួមក្លិប Arsenal ជាផ្លូវការនៅខែ សីហា ឆ្នាំ ២០២៧ នៅពេលដែលពួកគេមានអាយុ ១៨ ឆ្នាំ។ កីឡាករទាំងពីរត្រូវបានគេចាត់ទុកថាជា "ទេពកោសល្យវ័យក្មេងដ៏គួរឱ្យកោតសរសើរបំផុតនៅអាមេរិកខាងត្បូង"។
