Antony បានបង្ហាញការគោរពយ៉ាងខ្លាំងចំពោះ Neymar ដោយចាត់ទុកខ្សែប្រយុទ្ធ Santos រូបនេះជា “កីឡាករដែលមានទេពកោសល្យបំផុតដែលគេធ្លាប់ឃើញ”
កីឡា May 02, 2026

Antony បានបង្ហាញការគោរពយ៉ាងខ្លាំងចំពោះ Neymar ដោយចាត់ទុកខ្សែប្រយុទ្ធ Santos រូបនេះជា “កីឡាករដែលមានទេពកោសល្យបំផុតដែលគេធ្លាប់ឃើញ”

អត្ថបទសរសេរដោយ Dany • 103 views

Antony បានបង្ហាញការគោរពយ៉ាងខ្លាំងចំពោះ Neymar ដោយនិយាយថា ខ្សែប្រយុទ្ធរបស់ Santos គឺជាកីឡាករដែលមានទេពកោសល្យល្អបំផុតដែលគាត់ធ្លាប់ឃើញលើទីលានបាល់ទាត់។ ខណៈកំពុងស្ដារទម្រង់លេងរបស់ខ្លួនឡើងវិញក្នុងអាជីពជាមួយ Real Betis, អតីតកីឡាករ Manchester United រូបនេះក៏សង្ឃឹមថា ទាំងរូបគាត់ និងមិត្តរួមក្រុមជម្រើសជាតិ សង្ឃឹមថានឹងអាចជាប់គ្នា ក្នុងក្រុមជម្រើសជាតិ Brazil សម្រាប់ព្រឹត្តិការណ៍ World Cup ខាងមុខ។

ខ្សែបម្រើស្លាបវ័យ 26ឆ្នាំ បានស្តារកេរ្តិ៍ឈ្មោះរបស់ខ្លួនវិញយ៉ាងជោគជ័យនៅអេស្ប៉ាញ បន្ទាប់ពីពេលវេលាលំបាកនៅ Old Trafford។ ចាប់តាំងពីផ្ទេរមក Real Betis, Antony បានបង្ហាញទម្រង់លេងល្អ ដោយរកបាន 13 គ្រាប់ និង 9 assist ក្នុងរដូវកាលនេះ ដែលធ្វើឲ្យគាត់វិលត្រឡប់ទៅជាជម្រើសក្នុងក្រុមជម្រើសជាតិវិញ។

ក្នុងបទសម្ភាសន៍ជាមួយ Globoesporte, Antony បាននិយាយយ៉ាងច្បាស់អំពីការកោតសរសើររបស់គាត់ចំពោះ Neymar៖
“សម្រាប់ខ្ញុំ Neymar គឺជាកីឡាករដែលមានទេពកោសល្យបំផុតដែលខ្ញុំធ្លាប់ឃើញ។ ខ្ញុំបានលេងជាមួយគាត់ជាច្រើនដងក្នុងក្រុមជម្រើសជាតិ ហើយអ្នកអាចឃើញថា គាត់គឺជាកីឡាករដែលមានទេពកោសល្យសុទ្ធសាទ។ ការគ្រប់គ្រងបាល់របស់គាត់គឺអស្ចារ្យណាស់។”

ក្រៅពី Neymar គាត់ក៏បានលើកឡើងពីឥទ្ធិពលរបស់ Cristiano Ronaldo ដែលបានជួយគាត់ក្នុងដំណើរអាជីពផងដែរ។ Antony បន្ថែមថា គាត់តែងតាមដានការប្រកួតរបស់ Santos ដោយសារតែ Neymar ហើយសង្ឃឹមថា តារាប្រេស៊ីលរូបនេះនឹងមានសុខភាពពេញលេញសម្រាប់ World Cup ខាងមុខ ហើយ“គាត់គឺខុសប្លែកពីគេពិតៗ។ ខ្ញុំសង្ឃឹមថាគាត់នឹងត្រឡប់មកមានសុខភាពល្អ 100% ព្រោះវាសំខាន់សម្រាប់ពួកយើងទាំងអស់គ្នា”។

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 4 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 4 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 4 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 3 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 5 views
Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ
កីឡា

Manchester United បើកផ្លូវឲ្យ Marcus Rashford អាចនឹងបន្តនៅ Old Trafford សារជាថ្មី ខណៈលោក Michael Carrick កំពុងពិចារណាបញ្ចូលរូបគេក្នុងក្រុមឡើងវិញ

Jul 25, 2026 18 views
យោងតាមការរាយការណ៍របស់លោក Matteo Moretto,  Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City
កីឡា

យោងតាមការរាយការណ៍របស់លោក Matteo Moretto, Real Madrid ព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយ Rodri ខណៈរូបគេចង់ចាកចេញពី Manchester City

Jul 25, 2026 17 views
Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ
កីឡា

Beşiktaş សម្រេចកិច្ចព្រមព្រៀងនាំយក Mohamed Salah ហើយការប្រកាសផ្លូវការនឹងធ្វើឡើងឆាប់ៗនេះ

Jul 25, 2026 15 views