Anatoliy Trubin អ្នកចាំទីរបស់ Benfica បង្កើតប្រវត្តិសាស្ត្រ ដោយរកបានគ្រាប់បាល់នៅនាទី 98 ទល់នឹង Real Madrid ក្នុង Champions League
អត្ថបទសរសេរដោយ Dany • 90 views
អ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក ត្រូវបានធ្វើឲ្យភ្ញាក់ផ្អើល និងមិនអាចជឿភ្នែកខ្លួនឯងបាន បន្ទាប់ពីអ្នកចាំទី Benfica គឺ Anatoliy Trubin ស៊ុតគ្រាប់បាល់ដ៏អស្ចារ្យមួយ នៅនាទី 98 ក្នុងការប្រកួត Champions League ទល់នឹង Real Madrid។
ក្នុងស្ថានភាពចុងក្រោយនៃការប្រកួត ខណៈ Real Madrid នៅសល់កីឡាករត្រឹម 9 នាក់ គ្រូបង្វឹក Jose Mourinho បានសម្រេចចិត្តដាក់ Trubin ឲ្យឡើងទៅជួយប្រយុទ្ធ សម្រាប់ free-kick ចុងក្រោយ។
អ្វីដែលកើតឡើងបន្ទាប់ គឺជាពេលវេលាដែលនឹងត្រូវចងចាំជារៀងរហូត ដោយអ្នកចាំទីរូបនេះ បានហក់ឡើងយ៉ាងខ្ពស់ និងហក់តែតក្បាលយ៉ាងពេញកម្លាំង បញ្ជូនបាល់ឆ្លងកាត់ដៃអ្នកចាំទី Thibaut Courtois ចូលទៅមុំទាបនៃទី ដោយមិនអាចទប់ស្កាត់បាន។ គ្រាប់បាល់នេះ បានធ្វើឲ្យកីឡដ្ឋានផ្ទុះឡើងដោយសេចក្តីរំភើប និងរក្សាឱកាសរបស់ Benfica នៅក្នុងពាន Champions League។
បន្ទាប់ពីការប្រកួត ក្នុងបណ្ដាញសង្គមបានផ្ទុះឡើងដោយមានវីដេអូ និងការលើកសរសើរជាច្រើន ដោយអ្នកគាំទ្រជាច្រើនពិពណ៌នាពេលវេលានេះថា ជា “once in a lifetime” (មួយជីវិតមានម្តង) ជាមួយនឹងគ្រាប់បាល់ដែលអាចក្លាយជារូបតំណាងមួយ ក្នុងប្រវត្តិសាស្ត្រពានអឺរ៉ុប។
សម្រាប់ Anatoliy Trubin វាមិនមែនជាគ្រាប់បាល់ធម្មតាទេ ប៉ុន្តែជាពេលវេលាដែលបញ្ជាក់ថា បាល់ទាត់អាចបង្កើតភាពអស្ចារ្យយ៉ាងមិនគួរឱ្យជឿ នៅពេលដែលគ្មាននរណារំពឹងទុក។