Alvaro Arbeloa ទទួលខុសត្រូវចំពោះបរាជ័យរបស់ Real Madrid នៅលើទឹកដី Benfica
កីឡា Jan 29, 2026

Alvaro Arbeloa ទទួលខុសត្រូវចំពោះបរាជ័យរបស់ Real Madrid នៅលើទឹកដី Benfica

អត្ថបទសរសេរដោយ Dany • 89 views

Real Madrid បានបរាជ័យក្នុងការធានាកៅអីឡើងទៅវគ្គ 16 ក្រុម UEFA Champions League ដោយស្វ័យប្រវត្តិ បន្ទាប់ពីចាញ់ Benfica ក្នុងលទ្ធផល 4-2 នៅលើទឹកដីព័រទុយហ្គាល់ ដែលជាបរាជ័យដ៏ឈឺចាប់មួយសម្រាប់ក្រុមអធិរាជស។

គ្រូបង្វឹក Alvaro Arbeloa បានទទួលស្គាល់យ៉ាងត្រង់ថា ក្រុមរបស់គាត់ “មិនអាចបង្ហាញសមត្ថភាពពេញលេញ” និងមិនឆ្លើយតបទៅនឹងតម្រូវការនៃការប្រកួតដ៏តានតឹងនេះបានឡើយ។

នៅចុងវគ្គទីពីរ ខណៈ Real Madrid តាមក្រោយ 3-2 និងសល់អ្នកលេងត្រឹមតែ 9 នាក់ ក្រុមបានព្យាយាមយ៉ាងខ្លាំងដើម្បីរកគ្រាប់ស្មើ ដែលអាចជួយឲ្យពួកគេចូលទៅក្នុងក្រុម Top 8។ ទោះជាយ៉ាងណា នៅនាទី 98 អ្នកចាំទី Anatoliy Trubin របស់ Benfica បានក្លាយជាវីរបុរស ដោយស៊ុតគ្រាប់បាល់ក្បាលយ៉ាងអស្ចារ្យ បិទការប្រកួត និងផ្ញើ Benfica ទៅវគ្គ Play-off

គ្រាប់បាល់នេះ បានធ្វើឲ្យ Trubin ក្លាយជាអ្នកចាំទីទី 5 ក្នុងប្រវត្តិសាស្ត្រ Champions League ដែលធ្លាប់ស៊ុតបាល់បាន បន្ទាប់ពី Jorg Butt, Sinan Bolat, Vincent Enyeama និង Ivan Provedel ហើយគួរឲ្យចាប់អារម្មណ៍ថា វាជាការប៉ះបាល់លើកដំបូងរបស់គាត់ នៅពាក់កណ្ដាលទីលានគូប្រកួត ក្នុងការប្រកួតអឺរ៉ុបផងដែរ។

ទោះបីជាបរាជ័យក៏ដោយ Kylian Mbappé នៅតែបង្ហាញទម្រង់លេងល្អ ដោយស៊ុតបាន 2 គ្រាប់ ដែលជាគ្រាប់ទី 12 និង 13 របស់គាត់ក្នុងរដូវកាលនេះ នៅ Champions League។ វាជាកំណត់ត្រាថ្មី សម្រាប់កីឡាករ Real Madrid ក្នុងវគ្គ Group/League Phase លើសកំណត់ត្រាចាស់របស់ Cristiano Ronaldo (11 គ្រាប់ រដូវកាល 2015-16)។ Mbappé ក៏បានកត់ត្រាគ្រាប់បាល់ក្រៅដីទី 9 ក្នុងពាននេះ ក្នុងរដូវកាលតែមួយ ស្មើកំណត់ត្រារបស់ Ronaldo និង Robert Lewandowski ផងដែរ។

យ៉ាងណាក៏ដោយ កាតក្រហមបានទៅ Raúl Asencio និង Rodrygo បានបំបាក់ក្តីសង្ឃឹមនៃការវិលត្រឡប់របស់ Los Blancos

បន្ទាប់ពីការប្រកួត Arbeloa បាននិយាយថា៖

“យើងមិនទាន់ឈានដល់សមត្ថភាពពេញលេញរបស់យើងទេ មិនអាចឆ្លើយតបទៅនឹងសម្ពាធ បរិយាកាស និងអ្វីដែលការប្រកួតនេះទាមទារបាន។ យើងមិនអាចលេងបានល្អបំផុតរយៈពេល 90 នាទីទេ។”

គាត់បានបន្ថែមថា ការទទួលខុសត្រូវទាំងអស់ គឺស្ថិតលើខ្លួនគាត់ផ្ទាល់ ក្នុងនាមជាគ្រូបង្វឹក។

ដោយបញ្ចប់វគ្គ League Phase នៅលំដាប់លេខ 9 Real Madrid នឹងត្រូវជួបក្រុមមួយក្នុងចំណោម Bodø/Glimt ឬត្រូវជួប Benfica របស់ José Mourinho ម្តងទៀត ក្នុងវគ្គ Play-off។ គួរឲ្យចាប់អារម្មណ៍ផងដែរថា នេះជាជ័យជម្នះលើកដំបូងរបស់ Mourinho ទល់នឹង Real Madrid ក្នុងអាជីពរបស់គាត់ បន្ទាប់ពីការប៉ុនប៉ងមិនជោគជ័យ 5 លើកមុន។

បរាជ័យនេះ គឺជាការព្រមានយ៉ាងច្បាស់សម្រាប់ Real Madrid ថា នៅលើឆាកអឺរ៉ុប ការមានតែឈ្មោះធំ និងតារាល្បី មិនគ្រប់គ្រាន់ទេ ប្រសិនបើមិនអាចបង្ហាញស្មារតីប្រយុទ្ធ និងស្ថិរភាពពេញ 90 នាទី។

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer
កីឡា

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer

Jul 27, 2026 7 views
ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ
កីឡា

ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ

Jul 27, 2026 11 views
PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande
កីឡា

PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande

Jul 27, 2026 8 views
Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 11 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 10 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 11 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 10 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 11 views