Alexander Isak រងរបួសធ្ងន់ធ្ងរ បង្ខំឲ្យ Liverpool បាត់បង់ខ្សែប្រយុទ្ធសំខាន់រយៈពេលវែង
អត្ថបទសរសេរដោយ Dany • 92 views
ព័ត៌មានចុងក្រោយ ជុំវិញ បញ្ហារបួសធ្ងន់ធ្ងរ របស់ Alexander Isak បានធ្វើឲ្យ Liverpool និង អ្នកគាំទ្រ មានការព្រួយបារម្ភយ៉ាងខ្លាំង បន្ទាប់ពីក្លិប ហង្សក្រហម Liverpool បានចេញមក ប្រកាសជាផ្លូវការ ថា ខ្សែប្រយុទ្ធតម្លៃថ្លៃសញ្ជាតិ ស៊ុយអែត រូបនេះ បានទទួល ការវះកាត់ បន្ទាប់ពីរង របួសបាក់ជើង។
យោងតាមការរាយការណ៍ Alexander Isak នឹងត្រូវ ខកខានការប្រកួតពីរបីខែ ដែលជាដំណឹងអាក្រក់មួយសម្រាប់ Liverpool ខណៈដែលក្រុមកំពុងប្រកួតប្រជែងយ៉ាងតានតឹងនៅក្នុង Premier League។
តាមការបញ្ជាក់ បញ្ហា របួស នេះ បានកើតឡើងអំឡុងពេលប្រកួតទល់នឹង Tottenham Hotspur ក្នុងក្របខ័ណ្ឌ Premier League ដែលធ្វើឲ្យ Liverpool ត្រូវប្រឈមមុខនឹង បញ្ហាប្រឈមធំ ក្នុងការរៀបចំក្រុម និងយុទ្ធសាស្ត្របន្ត។
ការអវត្តមានរបស់ Alexander Isak ត្រូវបានចាត់ទុកថា ជា ការបាត់បង់ដ៏ធ្ងន់ធ្ងរ មួយសម្រាប់ Liverpool ខណៈដែលអ្នកគាំទ្រ បានបង្ហាញ អារម្មណ៍សោកស្ដាយ និងជូនពរឲ្យខ្សែប្រយុទ្ធរូបនេះ ឆាប់ជាសះស្បើយ និងត្រលប់មកទីលានវិញឆាប់ៗ។