គូប្រជែងព្រះខ័នរាជស្វាយរៀង Al Kuwait SC ជាក្រុមដ៏រឹងមាំនៅអាស៊ី
កីឡា Apr 24, 2026

គូប្រជែងព្រះខ័នរាជស្វាយរៀង Al Kuwait SC ជាក្រុមដ៏រឹងមាំនៅអាស៊ី

អត្ថបទសរសេរដោយ Dany • 87 views

ក្លិប Al Kuwait SC ត្រូវបានចាត់ទុកថាជាមួយក្នុងចំណោមក្រុមខ្លាំងបំផុតនៅលីគកំពូលកូវ៉ែត ហើយក៏មានបទពិសោធន៍ខ្ពស់នៅលើឆាកអាស៊ីផងដែរ។ ជាគូប្រជែងរបស់ព្រះខ័នរាជស្វាយរៀង ក្នុងវគ្គផ្តាច់ព្រ័ត្រ AFC Challenge League រដូវកាល ២០២៥-២៦ ក្រុមនេះគ្រងជើងឯកលីគកំពូលកូវ៉ែតដល់ទៅ ២០សម័យ និងធ្លាប់ឈ្នះ AFC Champions League Two ៣លើក។ ពិសេសជាងនេះទៀត ពួកគេនៅតែមិនទាន់ស្គាល់ពាក្យថាចាញ់ឡើយទាំងក្នុងលីគ និងការប្រកួតកម្រិតទ្វីបនៅរដូវកាលនេះ។

ការប្រកួតវគ្គផ្តាច់ព្រ័ត្រ រវាង Al Kuwait SC និងព្រះខ័នរាជស្វាយរៀង គ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៣ ខែឧសភា ដែលជាឱកាសដ៏ធំសម្រាប់ក្រុមកម្ពុជា ក្នុងការប្រកួតប្រជែងយកពានក្លិបលំដាប់ទី៣ នៅអាស៊ី។

នៅផ្នែកម្ខាង ព្រះខ័នរាជស្វាយរៀង ក៏បានបង្ហាញការរីកចម្រើនយ៉ាងច្បាស់ក្នុងប៉ុន្មានឆ្នាំចុងក្រោយ។ ក្រោមការដឹកនាំរបស់លោក Matthew McConkey ក្រុមបានរក្សាកម្រិតលេងមានស្ថិរភាព ឈ្នះជើងឯកលីគកំពូលកម្ពុជា (CPL) និងឈានដល់វគ្គផ្តាច់ព្រ័ត្រ AFC Challenge League ២រដូវកាលជាប់គ្នា។ ពួកគេក៏បានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានសម្តេច ហ៊ុន សែនផងដែរ។

ទោះយ៉ាងណា ការជួបជាមួយ Al Kuwait SC មិនមែនជារឿងងាយស្រួលឡើយ។ ក្រុមពីកូវ៉ែតកំពុងបង្ហាញទម្រង់លេងដ៏ខ្លាំង ដោយនៅក្នុងលីគពួកគេឈ្នះ ១៣ និងស្មើ ៣ ក្នុង ១៤ប្រកួត មាន ៣៦ពិន្ទុ ឈរកំពូលតារាង ហើយនាំមុខគូប្រជែងដល់ទៅ ១២ពិន្ទុ។

ក្រៅពីលីគ ក្រុមនេះក៏មានប្រវត្តិជោគជ័យយ៉ាងច្រើន ដោយឈ្នះ Emir Cup ១៧លើក, Crown Prince Cup ១០លើក, Super Cup ៨លើក និងពានផ្សេងៗទៀតជាច្រើន។

សម្រាប់ព្រះខ័នរាជស្វាយរៀង ទោះបីជាធ្លាប់ឈ្នះជើងឯកលីគកម្ពុជា ៥លើកក៏ដោយ ក៏មិនទាន់ធ្លាប់ឈ្នះពានកម្រិតអាស៊ីឡើយ ដោយរដូវកាលមុនពួកគេបានត្រឹមជើងឯករង បន្ទាប់ពីចាញ់ FK Arkadag នៅវគ្គផ្តាច់ព្រ័ត្រ។

ជំនួបនេះនឹងក្លាយជាការប្រកួតដ៏សំខាន់មួយ ដែលអាចកំណត់ថា តើក្រុមកម្ពុជាអាចបង្កើតប្រវត្តិសាស្ត្រថ្មីលើឆាកអាស៊ីបានឬអត់។

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer
កីឡា

Xabi Alonso រំពឹងថា Chelsea នឹងមានការប្រែប្រួលកាន់តែច្រើនក្នុងទីផ្សារដោះដូរ ខណៈលោកលាតត្រដាងពី «ផែនការ» ផ្គុំ Morgan Rogers ជាមួយ Cole Palmer

Jul 27, 2026 3 views
ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ
កីឡា

ប្រធាន FIFA លោក Gianni Infantino បានចេញមុខការពារការរៀបចំ 2026 World Cup និងវាយបកលើអ្នកសារព័ត៌មានថាជាអ្នកបង្កើតព័ត៌មានក្លែងក្លាយ

Jul 27, 2026 5 views
PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande
កីឡា

PSG បង្វែរគោលដៅមកទិញ Ferran Torres ពី Barcelona បន្ទាប់ពីចាញ់ Real Madrid ក្នុងការប្រជែងយក Yan Diomande

Jul 27, 2026 5 views
Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026
កីឡា

Angel Di Maria គាំទ្រ Lionel Messi ឱ្យបន្តលេងជម្រើសជាតិច្រើនឆ្នាំទៀត បន្ទាប់ពីចប់ World Cup 2026

Jul 27, 2026 8 views
Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!
កីឡា

Al-Nassr ជួបវិបត្តិអវត្តមានប្រធានក្លិប និងបញ្ហាសម្ពាធហិរញ្ញវត្ថុ ធ្វើឱ្យស្ទះការទិញកីឡាករថ្មីក្នុងរដូវកាលនេះ!

Jul 27, 2026 7 views
England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!
កីឡា

England ត្រូវលេងវគ្គជម្រុះ Euro 2028 ទោះធ្វើម្ចាស់ផ្ទះ ខណៈ Argentina ទទួលបានកៅអី World Cup 2030 ដោយស្វ័យប្រវត្តិគ្រាន់តែលេង ១ ប្រកួត!

Jul 27, 2026 6 views
Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid
កីឡា

Arsenal ត្រៀមផ្តល់ប្រាក់ពលកម្មខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លិបជូន Vinícius Júnior ប្រសិនបើគេផ្ទេរពី Real Madrid

Jul 27, 2026 7 views
ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង
កីឡា

ឧទ្ធម្ភាគចក្ររបស់លោក Donald Trump និងមេដឹកនាំ G7 បានចុះចតធ្វើឱ្យខូចខាតទីលានហ្វឹកហាត់របស់ Brighton នៅប្រទេសបារាំង

Jul 27, 2026 9 views