Adidas គ្រោងបើករោងចក្រថ្មីនៅខេត្តកណ្តាល បង្កើនឱកាសការងារសម្រាប់ប្រជាពលរដ្ឋកម្ពុជា
អត្ថបទសរសេរដោយ Dany • 87 views
ក្រុមហ៊ុនផលិតសម្លៀកបំពាក់ម៉ាកល្បីលំដាប់ពិភពលោក Adidas ត្រូវបានរាយការណ៍ថា កំពុងមានគម្រោង បើករោងចក្រផលិតថ្មីមួយនៅខេត្តកណ្តាល ប្រទេសកម្ពុជា ក្នុងពេលឆាប់ៗខាងមុខនេះ។ គម្រោងនេះត្រូវបានអនុវត្តក្រោមការវិនិយោគដោយ ក្រុមហ៊ុន Garment Co., Ltd ដែលជាផ្នែកមួយនៃការពង្រីកសមត្ថភាពផលិតនៅតំបន់អាស៊ីអាគ្នេយ៍។
ការបើករោងចក្រថ្មីនេះ ត្រូវបានមើលឃើញថា នឹងផ្តល់ ឱកាសការងារបន្ថែមជាច្រើន ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសនៅក្នុងវិស័យកាត់ដេរ ដែលជាវិស័យសំខាន់មួយក្នុងការគាំទ្រសេដ្ឋកិច្ចជាតិ។ ជាមួយនឹងការវិនិយោគថ្មីនេះ កម្ពុជា បន្តបង្ហាញខ្លួនជាប្រទេសដែលមាន សក្ដានុពលខ្ពស់ក្នុងការទាក់ទាញវិនិយោគបរទេស។
អ្នកវិភាគសេដ្ឋកិច្ចបានលើកឡើងថា ការចូលមកវិនិយោគរបស់ក្រុមហ៊ុនអន្តរជាតិដូចជា Adidas មិនត្រឹមតែជួយបង្កើតការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ ជំនាញបច្ចេកទេស កម្រិតផលិតកម្ម និងភាពប្រកួតប្រជែង របស់វិស័យឧស្សាហកម្មកម្ពុជា នៅលើទីផ្សារអន្តរជាតិផងដែរ។