អធិរាជសអឺរ៉ុប 15 សម័យកាល មិនអាចយកឈ្នះ Benfica បានទេ ថែមទាំងទទួលកាតក្រហម 2 ធ្វើឲ្យត្រូវចូលវគ្គ Play-off ដើម្បីប្រជែងកៅអីវគ្គ 16 ក្រុម
អត្ថបទសរសេរដោយ Dany • 89 views
ម្ចាស់ជើងឯកទ្វីបអឺរ៉ុប UEFA Champions League ចំនួន 15 សម័យកាល ក្លិបអធិរាជស Real Madrid បានជួបការលំបាកយ៉ាងខ្លាំង ក្នុងការប្រកួតចុងក្រោយនៃវគ្គសន្សំពិន្ទុ League Phase បន្ទាប់ពីមិនអាចយកឈ្នះក្រុម Benfica បានឡើយ។
ការប្រកួតនេះ មិនត្រឹមតែធ្វើឲ្យ Real Madrid ខកខានឱកាសបញ្ចប់វគ្គ League Phase ដោយភាពល្អឥតខ្ចោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត្រូវរងភាពតានតឹងខ្លាំង បន្ទាប់ពីក្រុមទទួលបាន កាតក្រហមចំនួន 2 ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ការរៀបចំយុទ្ធសាស្ត្រ និងស្ថិរភាពលើទីលាន។
ការលេងដោយអ្នកលេងតិចជាងគូប្រកួត បានធ្វើឲ្យក្រុមអធិរាជស Real Madrid ពិបាកក្នុងការគ្រប់គ្រងបាល់ និងបង្កើតឱកាសប្រយុទ្ធដូចដែលធ្លាប់ធ្វើបានកន្លងមក។ ទោះបីជាមានបទពិសោធន៍ និងប្រវត្តិសាស្ត្រធំធេងនៅលើឆាកអឺរ៉ុបក៏ដោយ Real Madrid មិនអាចជៀសវាងក្នុង ការត្រូវទៅលេងវគ្គ Play-off បានឡើយ។
ដោយសារលទ្ធផលនេះ ក្រុមរបស់ Real Madrid ត្រូវមានភារកិច្ចបន្តមួយជំហានទៀត គឺការចូលលេងវគ្គ Play-off ដើម្បីប្រជែងយក កៅអីវគ្គ 16 ក្រុម ដែលជាគោលដៅសំខាន់បំផុតក្នុងដំណើររបស់ពួកគេនៅរដូវកាលនេះ។
សម្រាប់អ្នកគាំទ្រ នេះគឺជាស្ថានភាពមិនធ្លាប់ឃើញពីមុន សម្រាប់ក្រុមដែលតែងតែគ្រប់គ្រងការប្រកួតធំៗនៅ Champions League។ ទោះយ៉ាងណា ជាមួយនឹងគុណភាពកីឡាករ បទពិសោធន៍ និងស្មារតីរបស់ក្រុម Real Madrid នៅតែត្រូវបានគេចាត់ទុកថា ជាក្រុមដែលអាចឆ្លងកាត់វគ្គ Play-off និងបន្តដំណើរទៅវគ្គជ្រៅៗបាន។
វគ្គ Play-off ខាងមុខ នឹងក្លាយជាការប្រកួតសាកល្បងពិតប្រាកដមួយ សម្រាប់អធិរាជសរអឺរ៉ប Real Madrid ថាតើពួកគេអាចបង្ហាញភាពខ្លាំង និងបទពិសោធន៍ ដើម្បីរកកៅអីនៅវគ្គ 16 ក្រុម បានដូចដែលអ្នកគាំទ្ររំពឹងទុកឬទេ។