សហព័ន្ធអំពាវនាវឱ្យកីឡាករ គុនខ្មែរ ខិតខំហ្វឹកហាត់ ត្រៀមប្រកួតនៅសប្តាហ៍ក្រោយ
អត្ថបទសរសេរដោយ SK • 83 views
សូមអំពាវនាវដល់ ប្អូនៗកីឡាករ និងកីឡាការិនីគុនខ្មែរ ទាំងអស់ ឱ្យបន្ត យកចិត្តទុកដាក់ និង ខិតខំប្រឹងប្រែងហ្វឹកហាត់ ដោយគោរពវិន័យ និងត្រៀមខ្លួនឱ្យបានល្អប្រសើរ ទាំងផ្នែកកាយសម្បទា ស្មារតី និងបច្ចេកទេស។
ការត្រៀមខ្លួននេះ គឺដើម្បីចូលរួមក្នុង ការប្រកួតប្រដាល់គុនខ្មែរ ដែលនឹងចាប់ផ្តើម ដំណើរការឡើងវិញនៅសប្តាហ៍ក្រោយ តាម បណ្តាស្ថានីយ៍ទូរទស្សន៍ នានា ព្រមទាំងតាម បណ្តាខេត្ត ទូទាំងប្រទេស។ ការចូលរួមប្រកួតនាពេលខាងមុខនេះ គឺជាឱកាសសំខាន់សម្រាប់ប្អូនៗកីឡាករ កីឡាការិនី ក្នុងការបង្ហាញសមត្ថភាព និងអភិវឌ្ឍខ្លួនឯងឱ្យកាន់តែប្រសើរ។
សហព័ន្ធ និងស្ថាប័នពាក់ព័ន្ធ សូមលើកទឹកចិត្ត និងជូនពរឱ្យប្អូនៗកីឡាករ កីឡាការិនីគុនខ្មែរ ទាំងអស់ ទទួលបានជោគជ័យ សុវត្ថិភាព និងការរីកចម្រើនក្នុងអាជីពកីឡា ព្រមទាំងរួមចំណែកលើកស្ទួយ និងថែរក្សាកីឡាប្រដាល់គុនខ្មែរ ជា មរតកវប្បធម៌ជាតិ បន្តឱ្យរឹងមាំទៅអនាគត។