វាជាជំនួបសងសឹកមួយ ដែលប្រិយមិត្តកំពុងទន្ទឹងរង់ចាំយ៉ាងខ្លាំងគឺគូរ ពេជ្រ សិង្ហៈ និង ឌឹម សារុំ
By SK • 54 views
វាជាជំនួបសងសឹកដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រគុនខ្មែរ។ ពេជ្រ សិង្ហៈ និង ឌឹម សារុំ ត្រូវបានរំពឹងថា នឹងជួបគ្នាឡើងវិញនៅដើមខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ ប្រសិនបើមិនមានការផ្លាស់ប្តូរទេ នៅលើសង្វៀនគ្រុឌ របស់ស្ថានីយទូរទស្សន៍ជាតិកម្ពុជា (ទទក)។
កាលពីការប៉ះគ្នាលើកទី១ ឌឹម សារុំ បានយកឈ្នះលើ ពេជ្រ សិង្ហៈ តាមរយៈការបញ្ឈប់របស់អាជ្ញាកណ្ដាល បន្ទាប់ពីសិង្ហៈទទួលរបួសនៅលើសង្វៀនហង្សមាស។ លទ្ធផលនោះ បានបង្កើតការភ្ញាក់ផ្អើល និងការពិភាក្សាយ៉ាងទូលំទូលាយក្នុងវិស័យអ្នកគាំទ្រគុនខ្មែរ។
ការជួបគ្នាឡើងវិញលើកនេះ ត្រូវបានមើលឃើញថា ជាការប្រកួតសំខាន់មួយសម្រាប់កីឡាករទាំងពីរ ក្នុងការបញ្ជាក់សមត្ថភាព និងកិត្តិយសរបស់ខ្លួនម្តងទៀត។
អ្នកគាំទ្រគុនខ្មែរ កំពុងរង់ចាំដោយក្តីរំភើបថា តើលទ្ធផលនៃជំនួបនេះ នឹងទៅជាយ៉ាងណា។