លោកគ្រូ អេ ភូថង បានធ្វើការវិភាគយ៉ាងច្បាស់លាស់ចំពោះគូប្រកួតដ៏គួរឱ្យចាប់អារម្មណ៍
អត្ថបទសរសេរដោយ SK • 66 views
លោកគ្រូ អេ ភូថង បានធ្វើការវិភាគយ៉ាងច្បាស់លាស់ចំពោះគូប្រកួតដ៏គួរឱ្យចាប់អារម្មណ៍រវាង ពេជ្រ សិង្ហៈ និង ឡុង ពិសិដ្ឋ ដោយលោកបានលើកឡើងថា ភាគរយខ្ពស់នៃជ័យជម្នះ គឺនឹងទៅខាង សិង្ហៈ
អ្វីដែលធ្វើឱ្យការវិភាគនេះកាន់តែគួរឱ្យចាប់អារម្មណ៍ គឺលោកគ្រូបានសង្កត់ធ្ងន់ថា ពិសិដ្ឋ មិនមានគីឡូស្មើជាមួយ សិង្ហៈ ទេ ដែលអាចមានឥទ្ធិពលយ៉ាងខ្លាំងលើល្បឿន កម្លាំង និងការប្រយុទ្ធលើសង្វៀន
យ៉ាងណាមិញ កីឡាប្រដាល់គុនខ្មែរ គឺពោរពេញដោយភាពមិនអាចទាយទុកជាមុនបាន ហើយគ្រប់អ្វីអាចកើតឡើងបានលើសង្វៀន។ មិនថាជាកម្លាំង បច្ចេកទេស បទពិសោធន៍ ឬស្មារតីប្រយុទ្ធ ក៏អាចក្លាយជាចំណុចសម្រេចជ័យជម្នះបានដែរ!
តើអ្នកគាំទ្រយល់យ៉ាងណាចំពោះការវិភាគរបស់លោកគ្រូ អេ ភូថង?