ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ “គ្រុឌគុនខ្មែរ” កម្រិតជាតិ និងអន្តរជាតិ ដណ្ដើមខ្សែក្រវាត់ នឹងប្រព្រឹត្តឡើងនៅស្រុកកោះធំ
By SK • 65 views
រឹត្តិការណ៍ប្រកួតកីឡាប្រដាល់គុនខ្មែរ “គ្រុឌគុនខ្មែរ” ដែលមានលក្ខណៈជាតិ និងអន្តរជាតិ នឹងត្រូវរៀបចំឡើងយ៉ាងអធិកអធម នៅ ថ្ងៃអាទិត្យ ទី១១ ខែមករា ឆ្នាំ២០២៦ ក្នុងបរិវេណ កីឡដ្ឋានស្រុកកោះធំ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ចាប់ពីម៉ោង ៦:៣០ ល្ងាចតទៅ។
កម្មវិធីនេះ នឹងមានការប្រកួតដណ្ដើម ខ្សែក្រវាត់ ដែលជាការប្រកួតដ៏សំខាន់ និងគួរឱ្យចាប់អារម្មណ៍ខ្លាំង ដោយមានការចូលរួមពីកីឡាករឆ្នើមជាតិ និងអន្តរជាតិ ដែលនឹងឡើងសង្វៀនបង្ហាញសមត្ថភាព បច្ចេកទេស និងស្មារតីប្រយុទ្ធ។
ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកស្ទួយកីឡាជាតិគុនខ្មែរ បង្កើនការយល់ដឹងពីតម្លៃវប្បធម៌កីឡា និងបង្កើតឱកាសឱ្យកីឡាករបង្ហាញសមត្ថភាពនៅលើឆាកធំៗ។
សូមអញ្ជើញបងប្អូនអ្នកគាំទ្រកីឡាទាំងអស់ មកចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ដើម្បីរួមចំណែកលើកស្ទួយកីឡាជាតិ និងបង្កើតបរិយាកាសកក្រើកក្នុងសង្វៀនគុនខ្មែរ។