ដំណឹងដ៏រំភើបសម្រាប់អ្នកស្រលាញ់លើវិស័យកីឡាប្រដាល់គុនខ្មែរ!
អត្ថបទសរសេរដោយ SK • 83 views
នៅដើមឆ្នាំ ២០២៦ នេះ វិស័យប្រដាល់គុនខ្មែរ កំពុងបង្ហាញពីភាពរស់រវើក និងការរីកចម្រើនយ៉ាងគួរឱ្យកត់សម្គាល់ ដោយមានកីឡាករជាច្រើនដែលពោរពេញដោយសមត្ថភាព ទេពកោសល្យ និងស្មារតីប្រយុទ្ធដ៏មុតមាំ បានបង្ហាញខ្លួនឡើងមកលើសង្វៀន បង្កើតភាពរំភើប និងការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រទូទាំងប្រទេសឡើងវិញ ។
ការកើតមានកីឡាករថ្មីៗជាច្រើននេះ មិនត្រឹមតែបង្ហាញពីសមត្ថភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសញ្ញាបញ្ជាក់ថា វិស័យប្រដាល់គុនខ្មែរ កំពុងឈានទៅមុខយ៉ាងរឹងមាំ មានទិសដៅច្បាស់លាស់ និងកាន់តែល្អនាពេលអនាគត។
នេះជាកម្លាំងចិត្តដ៏ធំសម្រាប់កីឡាករ គ្រូបង្វឹក និងអ្នកគាំទ្រទាំងអស់ ក្នុងការបន្តលើកស្ទួយ និងថែរក្សាមរតកកីឡាជាតិរបស់យើង ឱ្យកាន់តែរឹងមាំ និងល្បីល្បាញលើឆាកអន្តរជាតិ 🇰🇭✨
ត្រៀមខ្លួនទស្សនា ការប្រកួតដ៏រំភើប និងគាំទ្រកីឡាករខ្មែរយើងជាមួយគ្នា! ។