កូនសិស្សរបស់ គ្រូឆ្នើម ពេជ្រ សុផាន់ ពិតជាធ្វើបានយ៉ាងល្អ និងកំពុងដើរតាមផ្លូវត្រឹមត្រូវមែនទែន
អត្ថបទសរសេរដោយ SK • 76 views
កូនសិស្សរបស់ លោកគ្រូឆ្នើម ពេជ្រ សុផាន់ ពិតជាធ្វើបានយ៉ាងល្អ និងកំពុងដើរតាមផ្លូវត្រឹមត្រូវមែនទែន ពួកគេកំពុងអភិវឌ្ឍខ្លួនឲ្យកាន់តែប្រសើរឡើងរៀងរាល់ថ្ងៃ ទាំងផ្នែកបច្ចេកទេស កម្លាំងស្មារតី និងវិន័យក្នុងការហ្វឹកហាត់។
លទ្ធផលដ៏អស្ចារ្យនេះ គឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ការហ្វឹកហាត់យ៉ាងតឹងរឹង វិន័យ និងការអត់ធ្មត់របស់កីឡាករទាំងអស់។ ហើយក៏ជាលទ្ធផលនៃការប្តេជ្ញាចិត្ត ការបង្ហាត់បង្រៀនយ៉ាងយកចិត្តទុកដាក់ និងការអះអាងខ្លួនជាគ្រូពិតប្រាកដរបស់ គ្រូឆ្នើម ពេជ្រ សុផាន់ ផងដែរ។
១.ពេជ្រ ប៊ុនសិទ្ធ ឈ្នះពិន្ទុ
២.ពេជ្រ សុភ័ក្រ ឈ្នះទឹក១
៣.ពេជ្រ ផូផង់ ឈ្នះពិន្ទុ
៤.ពេជ្រ សៃវ៉ា ចាញ់ពិន្ទុ
៥.ពេជ្រ សុខខា ឈ្នះពិន្ទុ/ឈ្នះទឹក២
៦.ពេជ្រ អទិទេព ឈ្នះទឹក១
៧.ពេជ្រ ណាចា ឈ្នះទឹក២
៨.ពេជ្រ សឹង្ហៈ ឈ្នះពិន្ទុ
៩.ពេជ្រ ផាន់ណា ឈ្នះទឹក២
១០.ពេជ្រ រាជសីហ៍ ឈ្នះពិន្ទុ
១១.ពេជ្រ កូនង៉ែត ឈ្នះទឹក១
លោកគ្រូឆ្នើម ពេជ្រ សុផាន់ បាននិយាយបញ្ចាក់់ថា សូមអរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនអ្នកគាំទ្រទាំងអស់ ដែលតែងតែផ្តល់កម្លាំងចិត្ត លើកទឹកចិត្ត និងគាំទ្រយើងមករហូត យើងនឹងបន្តខិតខំអភិវឌ្ឍសមត្ថភាព បង្កើតកីឡាករល្អៗ សម្រាប់វិស័យគុនខ្មែរ និងលើកស្ទួយកេរ្តិ៍ឈ្មោះជាតិយើងឲ្យកាន់តែរុងរឿងលើឆាកជាតិ និងអន្តរជាតិ។
