Wenchang Space Launch Site មូលដ្ឋានបាញ់បង្ហោះយានអវកាសទំនើបរបស់ចិន នៅលើ Hainan Island មានសមត្ថភាពបាញ់បង្ហោះបន្ទុកធ្ងន់ និងដំណើរការបានគ្រប់អាកាសធាតុ
អត្ថបទសរសេរដោយ Sok Tak • 101 views
ទីតាំងបាញ់បង្ហោះយានអវកាស Wenchang ស្ថិតនៅទីក្រុង Wenchang ភាគឦសាននៃ កោះហៃណាន គឺជាមូលដ្ឋានបាញ់បង្ហោះយានអវកាសដំបូងគេរបស់ប្រទេសចិន ដែលត្រូវបានរចនា និងសាងសង់ដោយឯករាជ្យទាំងស្រុង។ មូលដ្ឋាននេះត្រូវបានអភិវឌ្ឍដោយផ្តោតលើគោលការណ៍ បៃតង មិនប៉ះពាល់ដល់បរិស្ថាន និងបច្ចេកវិទ្យាទំនើប។
បច្ចុប្បន្ន Wenchang មានបន្ទះបាញ់បង្ហោះពីរដែលអាចដំណើរការបានគ្រប់ទិស និងគ្រប់លក្ខខណ្ឌអាកាសធាតុ ហើយមានសមត្ថភាពបាញ់បង្ហោះយានអវកាសដែលផ្ទុកបន្ទុកធ្ងន់ ជាផ្នែកសំខាន់ក្នុងការអភិវឌ្ឍកម្មវិធីអវកាសរបស់ប្រទេសចិន។
