Google បង់ ១៣៥ លានដុល្លារ ដើម្បីដោះស្រាយបណ្ដឹងលួចទិន្នន័យ Android
អត្ថបទសរសេរដោយ Sok Tak • 117 views
ក្រុមហ៊ុន Google បានយល់ព្រមបង់ប្រាក់ ១៣៥ លានដុល្លារ ដើម្បីបញ្ចប់បណ្ដឹងដែលចោទថា ប្រព័ន្ធ Android បានបញ្ជូនទិន្នន័យអ្នកប្រើដោយគ្មានការអនុញ្ញាត និងបណ្តាលឲ្យខាតបង់ទិន្នន័យអ៊ីនធឺណិត (Cellular Data)។ អ្នកដែលអាចទទួលប្រាក់គឺជាប្រើប្រាស់ Android នៅសហរដ្ឋអាមេរិក ចាប់ពីឆ្នាំ ២០១៧ មក ហើយមិនបានចូលរួមក្នុងបណ្ដឹងមុននេះ។
ទោះបីមានប្រាក់សរុបធំក៏ដោយ ប្រាក់ដែលម្នាក់ៗទទួលបានអាចមានត្រឹម ១០ ដល់ ១០០ ដុល្លារ ប៉ុណ្ណោះ ព្រោះមានអ្នកចូលរួមច្រើន។ អ្នកដែលមានសិទ្ធិ គួរតែពិនិត្យអ៊ីមែល ឬសំបុត្រ ដើម្បីដាក់ពាក្យទាមទារ មុនតុលាការសម្រេចចុងក្រោយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦។
