សង្គ្រាមឌីជីថលថ្មី! OpenAI នាំការផ្សាយពាណិជ្ជកម្មចូល ChatGPT ប្រកួតប្រជែង Google និង Meta ដោយផ្ទាល់
អត្ថបទសរសេរដោយ Sok Tak • 100 views
(បរទេស)៖ OpenAI បានប្រកាសចូលទីផ្សារ «ការផ្សាយពាណិជ្ជកម្មឌីជីថល» តាមរយៈ ChatGPT ជាផ្លូវការ ដែលត្រូវបានមើលឃើញថា ជាការប្រកួតប្រជែងដោយផ្ទាល់ជាមួយ Google និង Meta។ ជំហាននេះជាការផ្លាស់ប្តូរយុទ្ធសាស្ត្រធំមួយ ដើម្បីបង្កើនប្រាក់ចំណូល ខណៈការចំណាយលើបច្ចេកវិទ្យា AI និងមជ្ឈមណ្ឌលទិន្នន័យកើនឡើងយ៉ាងខ្លាំង។
ការផ្សាយពាណិជ្ជកម្មនៅក្នុង ChatGPT នឹងបង្ហាញនៅខាងក្រោមចម្លើយ និងមានស្លាក “Sponsored” បញ្ជាក់ច្បាស់ ខណៈអ្នកប្រើប្រាស់ Plus និង Pro នឹងមិនឃើញការផ្សាយពាណិជ្ជកម្មឡើយ។ OpenAI អះអាងថា មិនលក់ទិន្នន័យសន្ទនារបស់អ្នកប្រើប្រាស់ទេ ហើយអ្នកវិភាគព្រមានថា ការផ្លាស់ប្តូរនេះអាចប៉ះពាល់ដល់ទីផ្សារផ្សាយពាណិជ្ជកម្មរបស់ Google និង Meta យ៉ាងខ្លាំង។
