Amazon គ្រោងបើកទីផ្សារមាតិកា AI អនុញ្ញាតឲ្យអ្នកបោះពុម្ពផ្សាយលក់មាតិការបស់ខ្លួន
បច្ចេកវិទ្យា Feb 10, 2026

Amazon គ្រោងបើកទីផ្សារមាតិកា AI អនុញ្ញាតឲ្យអ្នកបោះពុម្ពផ្សាយលក់មាតិការបស់ខ្លួន

អត្ថបទសរសេរដោយ Sok Tak • 147 views

ថ្ងៃទី៩ ខែកុម្ភៈ (Reuters) — ក្រុមហ៊ុន Amazon បានបញ្ជាក់ជាសញ្ញាទៅកាន់អ្នកដឹកនាំឧស្សាហកម្មបោះពុម្ពផ្សាយថា ខ្លួនកំពុងរៀបចំផែនការបើកដំណើរការទីផ្សារមាតិកា (content marketplace) សម្រាប់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលអនុញ្ញាតឲ្យសារព័ត៌មាន និងអ្នកបោះពុម្ពផ្សាយ លក់មាតិការបស់ខ្លួនទៅកាន់ក្រុមហ៊ុនអភិវឌ្ឍផលិតផល AI។ នេះបើយោងតាមរបាយការណ៍របស់ The Information។

មុនសន្និសីទ Amazon Web Services (AWS) ដែលនឹងធ្វើឡើងនៅថ្ងៃអង្គារ AWS បានចែករំលែកឯកសារបង្ហាញ ដែលបានលើកឡើងអំពីទីផ្សារមាតិកាខាងលើ ដោយបង្ហាញថា វានឹងត្រូវបានភ្ជាប់ជាមួយឧបករណ៍ AI សំខាន់ៗរបស់ AWS ដូចជា Bedrock និង Quick Suite។ ការរាយការណ៍នេះកើតឡើង ខណៈអ្នកបោះពុម្ពផ្សាយ និងក្រុមហ៊ុន AI កំពុងចរចាអំពីច្បាប់នៃការប្រើប្រាស់មាតិកាអនឡាញ ខណៈ Amazon បានឆ្លើយថា មិនទាន់មានព័ត៌មានជាក់លាក់ណាមួយអាចចែករំលែកបាននៅពេលនេះឡើយ។

 

Google បង់ ១៣៥ លានដុល្លារ ដើម្បីដោះស្រាយបណ្ដឹងលួចទិន្នន័យ Android
បច្ចេកវិទ្យា

Google បង់ ១៣៥ លានដុល្លារ ដើម្បីដោះស្រាយបណ្ដឹងលួចទិន្នន័យ Android

Apr 22, 2026 117 views
Apple CEO ថ្មី John Ternus ផ្តោតលើផលិតផល ខណៈការប្រកួតប្រជែង AI កាន់តែខ្លាំង
បច្ចេកវិទ្យា

Apple CEO ថ្មី John Ternus ផ្តោតលើផលិតផល ខណៈការប្រកួតប្រជែង AI កាន់តែខ្លាំង

Apr 21, 2026 113 views
Wipro ទិញអាជីវកម្ម IT របស់ Olam តម្លៃ ៣៧៥ លានដុល្លារ បង្កើនសមត្ថភាព និងឱកាសចំណូលថ្មី
បច្ចេកវិទ្យា

Wipro ទិញអាជីវកម្ម IT របស់ Olam តម្លៃ ៣៧៥ លានដុល្លារ បង្កើនសមត្ថភាព និងឱកាសចំណូលថ្មី

Apr 06, 2026 125 views
ការបិទ VPN នៅរុស្ស៊ីបង្កបញ្ហាប្រព័ន្ធទូទាត់ ខណៈប្រជាជនព្យាយាមឆ្លងកាត់ការគ្រប់គ្រងឌីជីថល
បច្ចេកវិទ្យា

ការបិទ VPN នៅរុស្ស៊ីបង្កបញ្ហាប្រព័ន្ធទូទាត់ ខណៈប្រជាជនព្យាយាមឆ្លងកាត់ការគ្រប់គ្រងឌីជីថល

Apr 06, 2026 133 views
ចិនគាំទ្រកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ប៉ុន្តែកំពុងពិនិត្យការទិញក្រុមហ៊ុន AI Manus ដោយ Meta
បច្ចេកវិទ្យា

ចិនគាំទ្រកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ប៉ុន្តែកំពុងពិនិត្យការទិញក្រុមហ៊ុន AI Manus ដោយ Meta

Apr 02, 2026 132 views
ឥណ្ឌូណេស៊ីដាក់ច្បាប់ថ្មី បិទគណនីបណ្ដាញសង្គមសម្រាប់អ្នកអាយុក្រោម ១៦ ឆ្នាំ ដើម្បីការពារសុវត្ថិភាពកុមារ
បច្ចេកវិទ្យា

ឥណ្ឌូណេស៊ីដាក់ច្បាប់ថ្មី បិទគណនីបណ្ដាញសង្គមសម្រាប់អ្នកអាយុក្រោម ១៦ ឆ្នាំ ដើម្បីការពារសុវត្ថិភាពកុមារ

Mar 25, 2026 101 views
Meta គ្រោងកាត់បន្ថយបុគ្គលិកអាចដល់ ២០% ខណៈកំពុងវិនិយោគធំលើបច្ចេកវិទ្យា AI
បច្ចេកវិទ្យា

Meta គ្រោងកាត់បន្ថយបុគ្គលិកអាចដល់ ២០% ខណៈកំពុងវិនិយោគធំលើបច្ចេកវិទ្យា AI

Mar 16, 2026 159 views
X និង xAI របស់ Elon Musk គ្រោងសងបំណុលប្រមាណ ១៧.៥ ពាន់លានដុល្លារ ពេញចំនួន
បច្ចេកវិទ្យា

X និង xAI របស់ Elon Musk គ្រោងសងបំណុលប្រមាណ ១៧.៥ ពាន់លានដុល្លារ ពេញចំនួន

Mar 05, 2026 166 views